១. កើតមកជាមនុស្សរស់គឺរៀន ចំណេះជាស្ពានសំរាប់ឆ្លង
អោយយើងដល់ត្រើយស្បើយទុក្ខផង ឯរឿងសៅវហ្មងមិនមកក្បែ ។
២ រៀនពីសាលាដែលគ្រូប្រាប់ រៀនស្តីរៀនស្តាប់ជាហូហែរ
រៀនពីគ្រួសាស្តាប់ពុកម៉ែ រៀនពីគូរស្នេហ៍ដែលជិតស្និត។
៣ រៀនពីមនុស្សគ្រប់មជ្ឈដ្ឋាន រៀនពីទីដ្ឋានឆ្ងាយឬជិតរៀនសង្កេតមើលហើយពិនិត្យ រៀនពីជីវិតអោយជាកច្បាស់ ។
៤ រៀនអានរៀនមើលអោយសព្វគ្រប រៀនថ្ងៃរៀនយប់ទាំងក្មេងចាស់
រៀនស្តាបអ្នកផ្សេនផ្តលអនុសាសន៏ រៀនទៅកុំខ្មាស់ទើបយើងដិង។
៥ រៀននិយាយស្តីអោយពិរោះ រៀជៀសការឈ្លួសឬកំហឹង
រៀនអបរំចិត្តកុំអោយខឹង រៀនចេះថ្លែងថ្លឹងពិចារណា។
៦ រៀនមើលធម្មជាតិជមវិញខ្លួន រៀនច្រើនផ្ទយួនៗកើនបញ្ញា
រៀនអោយដឹងសព្វកិច្ចការ រៀនស្រាយបញ្ហាក្នុងលោកិយ។
៧ រៀនប្រោករៀនប្រាជ្ញប្រើគំនិត រៀនស្គាលទឹកចិត្តជនប្រុសស្រី
រៀនយលពីច្បាប់ក្នុងបូរី រៀនបញ្ជៀសក្តីកុំអោយកើត។
៨ រៀនគិតវិជ្ជមានទើបត្រឹមត្រូវ រៀនកែតម្រូវចិត្តកំនើត
រៀនឆ្នែប្រឌិតរៀនបង្កើត រៀនកាត់ភាពឆើតបែបទំនើប។
៩ រៀនទៅៗកុំប្រហែស រៀនសូត្រអោយចេះជួយខ្លួនយើង
រៀនជួយខ្លួនឯងអោយឡើងទើង រៀនជួយជាតិយើងអោយមានបាន។
១០ រៀនចែករំលែកអ្នកក្រីក្រ រៀនធ្វើចិត្តល្អទើបសាន្តាន
រៀនលះកិលេសនៅក្នុងប្រាណ រៀនលុះអវសានទើបយើងឈប់។
No comments:
Post a Comment